ព្រះសីហនុ ៖ ទារកទើបនឹងកើតម្នាក់ ត្រូវបានគេយកដាក់ក្នុងកេសស្នោ យកទៅប្លុងចោលក្បែរធុងសំរាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមចិញ្ចលមផ្លូវ ក្បែររង្វង់មូលត្រីដូហ្វីន ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ពលរដ្ឋបានប្រទះឃើញកេសស្នោមួយនៅក្បែរធុងសំរាម គិតស្មានថាកេសដាក់សំរាម ជាក់ស្តែង ក្នុងកេសឃើញទារកដែលទើបនឹងកើត នៅក្នុងនោះ មិនដឹងថាជនណា ឬឪពុក ម្តាយ រូបណាចិត្តដាច់អ្វីម្ល៉េះ ដល់ថ្នាក់យកកូនប្រុសដាក់ប្លុងចោលបែបនេះ។

បន្ទាប់ពីភ្ញាក់ផ្អើល ទារកខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅធាជ្ញាធរ សមត្ថកិច្ច សហការជាមួយក្រុមគ្រូពេទ្យបង្អែកខេត្ត យកទៅបីបាច់ថែទាំតាមដានសុខភាព និងស្រាវជ្រាវបន្ត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.