ព្រះសីហនុ÷ ក្រោយពីប្អូនប្រុសឈ្មោះ យស ច័ន្ទវល័ក្ខ បានបាត់បង់ជីវិតដោយជំងឺរបេងសួតមានបណ្ដាញផ្សព្វផ្សាយមួយចំនួនបានដាក់បន្ទុកមកប្អូនប្រុសថាការស្លាប់នេះបណ្ដាលមកពីការជក់បារីអេឡិចត្រូនិច ដែលការផ្សាយនេះគឺខុសពីការពិត ព្រោះការស្លាប់នេះបណ្ដាលមកពីជំងឺបាក់ទឹកចិត្ត។      

តាមរយៈហ្វេសប៊ុក ឈ្មោះ Zeyleap Hon ដែលអះអាងថាជាបងស្រី យុវជន យស ច័ន្ទវល័ក្ខ បានបញ្ជាក់ថា សង្ឃឹមបងប្អូនបញ្ឈប់ការវិភាគ និងការផុសធ្វើឲ្យប៉ះពាល់អារម្មណ៍គ្រួសារគេទៀតទៅ គ្នាប៉ះពាល់អីខ្លះបានយកគ្នាចុះផ្សាយគ្មានការអនុញាតពីក្រុមគ្រួសារ ទោះគាត់ឈឺអ្វី មិនបាច់វែកញែកទេ ខ្ញុំសួរនេះចង់ឱ្យកិតិ្តយកប្អូនខ្ញុំ មានតែពួកខ្ញុំជាគ្រួសារគាត់ទេទេីបដឹងពីគាត់ច្បាស់។

ប្អូនប្រុសរបស់ខ្ញុំ​ ជំងឺដែលសម្លាប់គាត់ពិត​ប្រាដក ជាជំអឺបាក់ទឹកចិត្ត​ គាត់បានបាត់បង់ប៉ាម៉ាក់ទាំងវ័យក្មេងរស់នៅ​ខ្វះភាពកក់ក្ដៅ គាត់បានមករស់នៅជាមួយគ្រួសារខ្ញុំទាំងអាយុ16ឆ្នាំ​ គាត់ជាក្មេងល្អស្លូតនិងជួយយកអាសារម្នាក់​ គាត់បណ្ដោយខ្លួនឲ្យមានជំងឺដោយសារ​ ការបាក់ទឹកចិត្ត​ ។ 

ប្អូនប្រុសខ្ញុំគាត់បានទៅសុខហេីយ​ សូមកុំនិយាយអ្វីដែលមិនល្អពីគាត់​ មនុស្សម្នាក់ៗមានបញ្ហាជីវិតផ្សេងៗគ្នា​ អ្នកខ្លះដោះស្រាយបានក៏ប្រសេីរ​ អ្នកខ្លះដោះស្រាយមិនបានក៏​ជ្រេីសរេីសវិធីបញ្ចប់ជីវិតផ្សេងៗគ្នា។​ ជាតិក្រោយសូមផ្សងប្អូន​ ជាប្អូនបង្កេីតរបស់បង​ ក្មេងប្រុសល្អរបស់បង  យស ច័ន្ទវល័ក្ខ​ ។

សូមបញ្ជាក់ដែរថា យុវជន យស ច័ន្ទវល័ក្ខ អាយុ ២០ឆ្នាំ ជាអតីតសិស្សថ្នាក់ទី 12F រៀននៅសាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ (អតីតវិទ្យាល័យក្រុងព្រះសីហនុ) ដោយប្អូនប្រុស បានទទួលមរណភាព ដោយសារជំងឺសួត របេង នៅម៉ោង ១យប់ទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមការបញ្ជាក់ពីក្រុមគ្រួសារ គាត់ជាកូនកំព្រាឳពុកម្តាយស្លាប់ចោល តាំងពីគាត់រៀនថ្នាក់ទី៧ មកម្លេះ បច្ចុប្បន្ន សពយុវជន យស ច័ន្ទវល័ក្ខ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ និងបូជាសពកាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថតិនៅភូមិដំណាក់ចង្អើរ ខេត្តកែប៕

អត្ថបទ÷ឈុន គឹមហៃ

Share.