កំពង់ចាម÷ នាព្រឹកថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២៥​
លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណៈអាជីវករផ្សារបឹងកុក​ ក្រុងកំពង់ចាម​ ខេត្តំពង់ចាម​ ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ អភិបាល​ បានមានប្រសាសន៍ណែនាំដល់គណៈអាជីវករផ្សារដែលត្រូវប្រកាសចូលបម្រេីការងារនាពេលនេះ​ ត្រូវតែខិតខំបម្រេីការងារ​ និងគោរពតាមលក្ខន្តិកៈ​ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន​ ជាពិសេស​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង​ ទេីបដំណេីរការងារគ្រប់គ្រងអាជីវករផ្សារទទួលបានជោគជ័យ​ និងមានការសាទរពីសំណាក់បងប្អូនអាជីវករគ្រប់គ្នា​ ។

ក្នុងនោះផងដែរ​ លោក​ អភិបាល​ បានផ្តាំបន្ថែមទៀតថា​ សូមឱ្យគណៈអាជីវករផ្សារ​ ដែលទេីបចូលបម្រេីការងារនៅថ្ងៃនេះ​ ធ្វេីយ៉ាងណាពួតដៃគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យមានរបៀបរៀបរយល្អ​  និងមេីលទៅមានសោភ័ណ​ភាព​ដែលអាចនិយាយបានថាជាផ្សារគម្រូសម្រាប់ក្រុងកំពង់ចាមរបស់យេីង​ ព្រមទាំងមានបច្ចេកទេសក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកេីតមានឡេីងក្នុងផ្សារ​ ចេះសម្របសម្រួលអធិករណ៍​  នៅពេលមានជំលោះម្តងៗ​ ត្រូវដោះឈរលេីគោលការណ៍ច្បាប់​  ដែលកត្តាទាំងនេះ​ធ្វេីឱ្យអាជីវករគ្រប់រូប​ ព្រមទទួលដោយក្តីសោមនស្ស​រីករាយ​ ។

មួយវិញទៀត​ លោក​ អភិបាល​ ក៏បានថ្លែងអំណរគុណដល់គណៈអាជីវករផ្សារ​ ក្នុងអាណត្តិទី២​ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ​ និងរួមចំណែកអភិវឌ្ឍន៍ផ្សារបឹងកុកនាពេលកន្លងទៅ​នេះ​ព្រមទាំងបានបន្សល់ទុកនូវស្នាដៃ​ និងស្នាមអនុស្សាវរីយ៍ល្អៗជាច្រេីនសម្រាប់គណៈអាជីវករផ្សារ​ អាណត្តិទី៣នេះ​ និងបានបន្តនិរន្តរភាពការងារឆ្ពោះទៅមុខ​ ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ផ្សារបឹងកុក​ឱ្យកាន់តែរីកចម្រេីនថែមទៀត​ ។

ពិធីនេះផងដែរ​ មានការអញ្ជេីញចូលរួមអមដំណេីរដោយ​ លោក​ លោកស្រី​ អភិបាលរង​ លោក​ នាយករងរដ្ឋបាលក្រុង​ និងប្រធានការិយាល័យពាក់ព័ន្ធ​ ស្ថិតនៅស្នាក់ការ​ ផ្សារបឹងកុក​ ក្រុងកំពង់ចាម ៕
អត្ថបទ÷ អាចារ្យលាក់

Share.