ពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង១២ និង៤០នាទីយប់ បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះដល់ចំណុចមុខផាប់ស្លាមាស ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ បានឃើញក្មេងទំនើងមានគ្នា០២នាក់ ជិះម៉ូតូ១គ្រឿងគួរអោយសង្ស័យ ហើយក៏បានត្រួតពិនិត្យ រកឃើញមានដាក់កាំបិតផ្គាក់ដាក់តាមខ្លួន និងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។

ក្មេងទំនើងទាំងពីរនាក់ទី១. ឈ្មោះ ស មករ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិក្បាលពាម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ២.ឈ្មោះ ឃ សន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ក្នុងប្រតិបត្តិកាឆែកឆេ កម្លាំងសមត្ថកិច្ច ដលកហូតវត្ថុតាងដែលដកហូតរួមមាន កាំបិតផ្គាក់ចំនួន ០១ដើម .ទូរស័ព្ទចំនួន ០២គ្រឿង .ម៉ូតូចំនួន ០១គ្រឿង ម៉ាក់Dream 125c ពណ៌ក្រហម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានធ្វើការឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទ÷ពោធិ៍សាត់

Share.