ក្លិបបាល់ទះវិសាខា តំណាងកម្ពុជា ត្រៀមការពារតំណែងជើងឯកនៅក្នុងពានរង្វាន់ The Win Streak Volleyball Invitational នៅតៃវ៉ាន់ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

ការប្រកួតបែងចែកជា២ពូល៖
- ពូល A: វិសាខា, Hyundai Capital Skywalkers កូរ៉េខាងត្បូង, MBSA Pelican ម៉ាឡេស៊ី , Taichung Bank តៃវ៉ាន់
- ពូល B: Win+Streak តៃវ៉ាន់ , Jakarta Garuda ឥណ្ឌូណេស៊ី , Nakhon Ratchasima ថៃ , Armed Forces កូរ៉េខាងត្បូង។
បើយោងតាមការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធបាល់ទះកម្ពុជា បានឲ្យដឹងថាក្លិបបាល់ទះវិសាខា នឹងប្រកាសសមាភាពកីឡាករបរទេសនៅដើមខែមេសា ខាងមុខនេះ។
ក្លិបបាល់ទះវិសាខា ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 ក្រោយយកឈ្នះម្ចាស់ផ្ទះ Win Streak របស់តៃវ៉ាន់ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ សិតទល់នឹង ១។
សិតទី១៖ វិសាខា ២៥-២៣ Win Streak
សិតទី២៖ វិសាខា ២៣-២៥ Win Streak
សិតទី៣៖ វិសាខា ២៥-២៣ Win Streak
សិតទី៤៖ វិសាខា ២៥-២២ Win Streak៕



