បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអភិបាលខេត្តបន្ទាយមានជ័យដឹកនាំកងកម្លាំងមន្ត្រីរាជការ ជួយសាងសង់ផ្ទះជូនពលដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤២ខ្នងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ប៉ះពាល់ពីរឃុំ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា៖ ផ្ទះសម្តែងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយភ្លៀងលាយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ មានចំនួន៤២ខ្នងផ្ទះ នៅឃុំគុត្តសត មានចំនួន១ភូមិ ប៉ះពាល់ខូចខាត១៤ខ្នងផ្ទះ ខាតសង្កសីសរុបចំនួន ៣២សន្លឹក និងបាក់បង្គោលភ្លើងចំនួន ១ដើម ។

ចំណែក ឃុំសំរោង មានចំនួន៧ភូមិ ប៉ះពាល់ផ្ទះសរុបចំនួន ២៨ខ្នង ខូចខាតសង្កសីសរុបចំនួន ២៩៨សន្លឹក។ក្នុងឱកាសចុះពិនិត្យមើលជាក់ស្តែង និងជួសជុលផ្ទះសម្តែងរបស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុ រាត្រី បានសម្ដែងការសោកស្ដាយចំពោះបាតុភូតធម្មជាតិដែលបានកើតមានឡើងធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរងការខូចខាត។ឯកឧត្តម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ។

បើក្នុងករណីអាកាសធាតុអាប់អួរមានភ្លៀងលាយខ្យល់កន្ត្រាក់នោះ ឯកឧត្ដម ណែនាំដល់លពលរដ្ឋសូមរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ ឬបង្គោលភ្លើង ដែលអាចបណ្តាលឱ្យកើតមានគ្រោះធម្មជាតិដូចជារន្ទះបាញ់អាចគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទ៖ ប៉ោយប៉ែត

