កណ្តាល៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងល្បាត ចុះល្បាត ឆែកឆេរ ប្រទះឃើញគ្រឿងញៀនមួយចំនួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០ និង ៣០ នាទី នៅចំណុចភូមិព្រែកជីក ឃុំកោះចិន  ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យឃាត់ខ្លួនទាំង០២នាក់៖ ទី១-ឈ្មោះ រៀម ឈីវ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត បច្ចុប្បន្ន ស្នាក់នៅភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ។មានសារធាតុញៀនក្នុងទឹកនោម។ ទី២-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន បច្ចុប្បន្នស្នាក់នៅភូមិដងកោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកនោម។

ក្នុងប្រតិបត្តិការបង្ក្រាបគោលដៅទី១កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងសារធាតុញៀនមេតំហ្វេតាមីន (ICE) ០២ កញ្ចប់តូច ទម្ងន់សរុប ០,៤០ក្រាម ។ ទូរស័ព្ទដៃចំនួន០១ គ្រឿង (ម៉ាក oppo)។ កូនកាបូបតូចចំនួន០១។ និងគោលដៅទី២ ដកហូតសារធាតុញៀនមេតំហ្វេតាមីន (ICE) ០២ កញ្ចប់មធ្យម ទម្ងន់សរុប ១៦.៨៤ក្រាម ។២.ទូរស័ព្ទដៃចំនួន០១ គ្រឿង (ម៉ាក oppo)។ ជញ្ជីងអេឡេចត្រូនីចសម្រាប់ថ្លឹងថ្នាំញៀន និងឧបករណ៍វេចខ្ជប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ០២ ខែមីនា  ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះចិន បានចេញល្បាតនៅក្នុងដែនសមត្ថកិច្ចភូមិសាស្រ្តងាយរងគ្រោះនៅក្នុងឃុំ លុះល្បាតទៅដល់កន្លែងកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ មានសភាពគួរឱ្យសង្ស័យ ភ្លាមៗកម្លាំងក៏ហៅធ្វើការសួនាំ ត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន០២កញ្ចប់។

ក្រោយឃាំត់ខ្លួន ជនសង្ស័យឈ្មោះ រៀម ឈីវ បានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់នេះ​ គឺខ្លួនបានទៅទិញពីជនសង្ស័យឈ្មោះ ហេង សុជាតិ នៅភូមិដងគោម ឃុំកំពង់អុស ដើម្បីយកមកទុកប្រើប្រាស់ ហើយថ្នាំញៀនដែលខ្លួនទិញមកនេះខ្លួនបានរំលែកលក់អោយមិត្តភ័ក្តខ្លះ។

លុះព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់អុស ស្រាវជ្រាវស្វែងរកបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហេង សុជាតិ និងវត្ថុតាងចាប់យករួមមាន ថ្នាំញៀនចំនួន០២កញ្ចប់ និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត នាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។

ដោយជនសង្ស័យបានសាភាំបថា ថ្នាំញៀនទាំងនេះ គឺខ្លួនបានទៅទិញថ្នាំញៀនពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឡើងទៅទិញម្ដងៗចាប់ពី១.៤០០.០០០រៀល(មួយលានសែសិបម៉ឺនរៀល) ហើយខ្លួនបានយកមករំលែកលក់ឱ្យគេបន្តមួយកញ្ចប់តម្លៃ១៥០.០០០រៀល(ដប់ប្រាំម៉ឺនរៀល)ទៅ៣០០.០០០រៀល(សាមសិបម៉ឺនរៀល)។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និង សម្ភារ:វត្ថុតាង បានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕

អត្ថបទ៖កណ្តាល

Share.