សិល្បៈជាតិ៖ លោក ប៉ែន ច័ន្ទសិទ្ធ តារាសម្ដែង និងជាអតីត Freshie Boy ជំនាន់ទី ៨ ចំណាត់ថ្នាក់លេខ ១ បានទទួលមរណភាពដោយរោគាពាធ។ នេះបើតាមការបង្ហោះជូនដំណឹងដោយលោក ថៃ នរៈពិទូ អតីត Freshie Boy។


បើតាមការបញ្ជាក់ពីអ្នកលេងបណ្ដាញសង្គមម្នាក់បានឱ្យដឹងថា អតីត Freshie Boy ជំនាន់ទី ៨ ចំណាត់ថ្នាក់លេខ ១ មរណភាពដោយសារជំងឺមហារីកគ្រាប់ឈាម ដែលជាជំងឺកាចសាហាវនិងជាជំងឺលាក់មុខគួរឱ្យខ្លាចរអា។

តារាសម្ដែង ប៉ែន ច័ន្ទសិទ្ធ ធ្លាប់ជាបុរសសង្ហាដែលមហាជនអ្នកគាំទ្រចំណាំមុខនៅក្នុងស្ពតពាណិជ្ជកម្មម៉ូតូ Hong Dream ឆ្នាំ ២០១០ ហើយក្រៅពីអាជីពសិល្បៈលោកក៏មានមុខរបរលក់សម្លៀកបំពាក់ជាមួយភរិយាផងដែរ៕

