បន្ទាយមានជ័យ៖​ ភ្លៀងលាយខ្យល់កន្ត្រាក់​ ដួលរលំដេីមឈេី​ សង្កត់រថយន្តខូចខាតអស់មួយគ្រឿង​ នៅមុខអគារកាស៊ីណូក្រោន​ នៅល្ងាចថ្ងៃទី០៣​ ខែមីនា​  ឆ្នាំ២០២៥​  ក្នុងភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

ក្រោយមេឃភ្លៀងមួយមេ​ លាយឡំខ្យល់កន្ត្រាក់​  រលំដេីមឈេីដួលសង្កត់ខូចខាតរថយន្តមួយគ្រឿង​ របស់ភ្លៀវ​ដែលចូលញ៉ាំអាហារនៅក្បែរកាស៊ីណូ​   ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ លោក​ គាត​ ហ៊ុល​ អភិបាលក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍​  កាត់ដេីមឈេី ស្ទូច​ចេញ​ ភ្លាមៗផងដែរ។

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ មានប្រសាសន៍​ថា​ ករណីដែលរលំដេីមឈេីដួលរលំសង្កត់រថយន្តរបស់ភ្ញៀវដែលមកញ៉ាំអាហារនៅក្នុងហាងក្បែរកាស៊ីណូក្រោន​ ដោយសារដោយសារមានភ្លៀងកក់ខែ​  លាយខ្យល់កន្ត្រាក់​បកបោក​ ម្យ៉ាងទៀតដេីមឈេីខាងលេីមានសភាពុកគល់ទេីបធ្វេីឲ្យដួលរលំសង្កាត់រថយន្តបណ្តាលឲ្យខូចខាត​ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ឯកឧត្តមបណ្ឌិតបាន​ណែនាំឲ្យម្ចាស់ទីតាំងខាងលេីផ្សាដែកទប់គល់ដេីមឈេី​ ជាពិសេសដេីមឈេីធំ​ ដែលដាំលំអរនៅតាមហាងទីប្រជុំជន និងផ្តាំផ្តេីដល់ប្រជាពលរដ្ឋចូលប្រុងប្រយ័ត្ននៅពេលមានមេឃភ្លៀង​ កុំជ្រកក្រោមដេីមឈេី​ និងកុំទុកដាក់ទ្រព្យសម្បត្តិ៍ឡានម៉ូតូ​  នៅពេលដេីមឈេីរលំ​ ឬបាក់នាំគ្រោះថ្នាក់ដល់អាយុជីវិត​  និងខូចខាតទ្រព្យរបស់របរជាដេីម។

អត្ថបទ៖ ប៉ោយប៉ែត

Share.