បន្ទាយមានជ័យ៖ ក្រុមហ៊ុនទឹកស្អាតក្រុងសិរីសោភ័ណ កាយផ្លូវ បេតុង កូរ៉ូឡា និងផ្លូវកៅស៊ូដាក់ទុយោទឹក លុះកាយលុបវិញមិនបានកិនបង្ហាប់ឱ្យបានហាប់ល្អ ខណៈអ្នកបើកបរបើកចុះឡើង បានបន្តិចក៏ក្លាយជង្ហុក ជាបណ្តើរៗ។

ប្រជាពលរដ្ឋបានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ថា ពួកគាត់ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ខណៈផ្លូវខាងកើតផ្សារសិរីសោភ័ណ បានក្លាយជាជមង្ហុកជ្រៅៗ ខណៈដែរក្រុមហ៊ុនទឹកស្អាតក្រុងសិរីសោភ័ណ បានកាយផ្លូវ បេតុង កូរ៉ូឡា និងផ្លូវកៅស៊ូដាក់ទុយោទឹក លុះកាយលុបវិញមិនបានកិនបង្ហាប់ឱ្យបានហាប់ល្អ ដែលជាហេតុធ្វើឱ្យផ្លូវនេះ។ ជាក់ស្តែងផ្លូវខាងកើតផ្សារសិរីសោភ័ណក្រោយការដាក់ទុយោទឹករួចរាល់ហើយចាក់ដីរុញលុបគ្មានកិនបង្ហាប់ទើបរថយន្តទៅមកផុងបណ្តាលរថយន្តទៅមកជួបការលំបាករថយន្តតូចខ្លះត្រូវបានថយ រឺបត់ក្រោយវិញដោយឆ្លងកាត់មិនបាន និងជួបការលំបាក។

ប្រជាពលរដ្ឋបានបញ្ជាក់ថា រយៈកន្លងមកនេះ គេសង្កេតឃើញក្រុមហ៊ុនទឹកស្អាតក្រុងសិរីសោភ័ណ បានតបណ្តាញថ្មី ដោយកាយផ្តាច់ផ្លូវបេតុង និងកៅស៊ូនិងគ្រួសក្រហម ហើយចិញ្ចើមផ្លូវការ៉ូឡាដែលនៅមុខផ្ទះប្រជាពលរដ្ឋ ក្រោយក្រុមការងារទឹកស្អាតកាយដាក់ទុយោទឹកហើយ តែងតែឈូសលុបដោយគ្មានការកិនបង្ហាប់ទេកាលពីរដូវវស្សាកន្លងមកភក់ជ្រាំតាមមុខផ្ទះ និងផ្លូវកន្លែងខ្លះពិតជាលំបាកធ្វើដំណើរជាខ្លាំង ដូចច្នេះហើយទើបប្រជាពលរដ្ឋសុំឱ្យអភិបាលខេត្ត និងក្រុង ជាពិសេសមន្ត្រីជំនាញ ជួយពិនិត្យមើល និងមានចំណាត់ការចំពោះករណីនេះផង។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រោយលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋលោកបានដឹកកម្លាំងចុះទៅពិនិត្យនៅចំណុចផ្លូវខាងលើជាក់ស្តែង ដោយលោកបានប្រាប់ទៅក្រុមហ៊ុនទឹកស្អាតឱ្យជួយសម្រួលផ្លូវឡើងវិញ ដើម្បីឱ្យរថយន្តធ្វើដំណើរទៅមកដោយស្រួលវិញដូចធម្មតា៕
អត្ថបទ៖ ប៉ោយប៉ែត

