ពានរង្វាន់​បាល់ទាត់ AFC Champions League Elite 2024-25 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី បានឈានដល់​វគ្គ​ ១៦ក្រុម​ចុងក្រោយហើយ ខណ: Al-Nassr អារ៉ាប៊ីសាអូឌីត, Johor Darul Ta’zim ម៉ាឡេស៊ី, Buriram United ថៃ និង Esteghlal អ៊ីរ៉ង់ បានត្រឹមស្មើនៅជើងទី១ រង់ចាំកាត់សេចក្តីនៅជើងទី២។

លទ្ធផវគ្គ១៦ក្រុមចុងក្រោយ AFC Champions League តំបន់​ភាគ​ខាង​លិចជើងទី១៖

  • Pakhtakor ១-០ Al-Hilal
  • Al-Rayyan ១-៣ Al-Ahli
  • Esteghlal ០-០ Al-Nassr
  • Al-Wasl ១-១ Al-Sadd។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Champions League តំបន់​ភាគ​ខាង​កើតជើងទី១៖

  • Shanghai Port ០-១ Yokohama F. Marinos
  • Shanghai Shenhua vs Kawasaki Frontale
  • Gwangju ០-០ Johor Darul Ta’zim
  • Vissel Kobe vs Gwangju។

ពានរង្វាន់ AFC Champions League ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា ២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​ម្នាក់៕

Share.