​សេដ្ឋកិច្ចជាតិ៖ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានដាក់សំណើរទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយទៀតនឹងបោះទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងប្រទេស​កម្ពុជា​។

សំណើរនេះបានធ្វើបទបង្ហាញក្នុងជូនឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបកិច្ចពិភាក្សាការងារដែលដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សា​ភិបាល​ និងលោកឧកញ៉ា ណាង សុធី នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥។

ជំនួបនាព្រឹកនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕

Share.