កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាន់កាប់ប្រើប្រាស់អាវុធ នឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី0៤ ខែមីនា​ ឆ្នាំ២០២៥​ វេលាម៉ោង០៩: ៣០​នាទី ស្ថិតនៅចំណុចកេីតហេតុ៖ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូនខេត្តកណ្តាល។

ជនសង្ស័យ មានឈ្មោះ​ លី ឡុង ហៅ (កូននាគស) ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបើកបរ។ ទីលំនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន​ ខេត្តកណ្តាល សារធាតុញៀននៅក្នុងទឹកនោម ក្នុងនោះកម្លាំងសម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាំភ្លើងហ្គាស ពណ៌ខ្មៅ ចំនួន១ដើម។ បង់កាំភ្លើង ពណ៌ខ្មៅ ០១បង់ និង ទូរស័ព្ទម៉ាកមួយគ្រឿង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះក៏បានយកពូថៅទៅពុះអុស នៅខាងក្រោយផ្ទះរបស់ឪពុកក្មេក ដែលនៅខាងមុខបន្ទប់ជួលរបស់ជនសង្ស័យ ស្រាប់តែជនសង្ស័យឈ្មោះ លី ឡុង បានស្ទុះចេញពីក្នុងបន្ទប់មកហើយបានយកកាំភ្លើងប្រើហ្គាស ពណ៌ខ្មៅ មកផ្ជុងទៅលើជនរងគ្រោះ ឃើញដូចនោះប្រពន្ធជនរងគ្រោះ ក៏បានមកសាកសួរជនសង្ស័យ ថាមានរឿងអី បន្ទាប់មកជនសង្ស័យក៏បានយកកាំភ្លើងនោះដាក់ចូលក្នុងខោហើយដើរចូល បន្ទប់បាត់ទៅ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំពៅពូន ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានយកកាំភ្លើងហ្គាសនោះផ្ជុងទៅលើជនរងគ្រោះពិតប្រាកដមែន ចំណែកកាំភ្លើងហ្គាស់នោះខ្លួនបានខ្ចីពីមិត្តភក្តិឈ្មោះ ភូ នៅភ្នំពេញ ក្នុងគោលបំណងចង់កុហកថៅកែជនជាតិចិនថា ខ្លួនជាកងកម្លាំង ដើម្បីទទួលបានប្រាក់ខែច្រើន។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងគឺត្រូវបានឃាត់នឹងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន​ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.