សិល្បៈអន្តរជាតិ៖ តារា AV ល្បីឈ្មោះរបស់ប្រទេសជប៉ុនគឺ នាង កាមី អាន់ណា សុខចិត្តចោលអាជីពការងាររបស់ខ្លួនដែលបានសាងមកជាច្រើនឆ្នាំ ដើម្បីចាប់យកឱកាសសាងជីវិតគ្រួសារជាមួយបុរសជាទីស្រឡាញ់របស់នាង។ តារាស្រីរូបនេះបានប្រកាសរឿងរៀបអាពាហ៍ពិពាហ៍យ៉ាងរីករាយជាមួយស្វាមី គឺលោក ស៊ីហូ ថេតស៊ូយ៉ា ដែលជាអតីតតារាសម្ដែងភាពយន្តAV ល្បីល្បាញរបស់ប្រទេសជប៉ុនដូចគ្នា។

នាង កាមី អាន់ណា បានបញ្ជាក់ប្រាប់សារព័ត៌មានជប៉ុនថា ស្វាមីរបស់នាងមានអាយុបងនាងដល់ទៅ ១៧ ឆ្នាំ ស្របពេលដែលឆ្នាំ ២០២៥នេះ នាងទើបតែមានវ័យ ២៨ឆ្នាំប៉ុណ្ណោះ។ ការសម្រេចចិត្តរៀបការយ៉ាងរីករាយបំផុតនេះ នាង កាមី អាន់ណា បង្ហើបថា នាងនឹងស្វាមីធ្លាប់សម្ដែងក្នុងភាពយន្តរួមគ្នា នឹងបានលួចលាក់បង្កាត់ទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលយូរមកហើយដែរ។ នាងបញ្ជាក់ថា លោក ស៊ីហូ ថេតស៊ូយ៉ា គឺជាតួឯកប្រុសដំបូងគេបង្អស់ដែលនាងធ្លាប់សម្ដែងជាមួយ តាំងពីពេលនាងចាប់ផ្ដើមចូលមកប្រឡូកវិស័យសម្ដែងភាពយន្ត AV។
នាង កាមី អាន់ណា និយាយបន្តមួយប្រយោគនេះថា «ប្រសិនបើខ្ញុំមិនបានជួបគាត់ទេនោះ គឺប្រហែលជាមិនមានវត្តមានខ្ញុំនៅថ្ងៃនេះទេ។ ៩ ឆ្នាំមុន នៅពេលខ្ញុំមានវ័យ ១៩ ឆ្នាំ ខ្ញុំបាននិយាយដាក់ខ្លួនឯងថា ខ្ញុំពិតជាពូកែណាស់ ដែលហ៊ានប្រមូលកម្លាំងធាតុក្លាហានផ្ញើអ៊ីម៉ែលទៅកាន់តារាឯកប្រុស AV ដាក់ពាក្យចូលរួមសម្ដែងជាមួយគាត់។ ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងរួមដំណើរជីវិតរបស់គាត់ជារៀងរហូត នោះគឺស្វាមីរបស់ខ្ញុំនៅថ្ងៃនេះ»។

តារាស្រីAV ល្បីឈ្មោះរបស់ប្រទេសជប៉ុនជឿថា ការបញ្ចប់អាជីពការងាររបស់នាង គឺនឹងទទួលបានការគាំទ្រពីអ្នកស្រឡាញ់ពេញចិត្តការសម្ដែងរបស់នាង ដែលពួកគេចង់ឃើញនាង និងស្វាមីមានកូនប្រុសស្រីជាមួយគ្នា។ សូមជម្រាប នៅក្នុងវិស័យភាពយន្ត AV នៅប្រទេសជប៉ុន គឺមានច្បាប់ផ្លូវការណាមួយស្តីពីការហាមឃាត់មិនឱ្យតារាសម្តែង AV រៀបអាពិពាហ៍ពិពាហ៍ជាមួយគ្នានោះទេ ហើយគូស្នេហ៍នាង កាមី អាន់ណា និងលោក ស៊ីហូ ថេតស៊ូយ៉ា គឺជាគូស្នេហ៍តារា AV ដូចគ្នាបើកមុខគេក្នុងការរៀបការផងដែរ៕

