ឆ្លង​កាត់​ការប្រកួត​ចំនួន​ ២៤សប្ដាហ៍ កន្លង​មក​មាន​ចំនួន​ ២៤០​ប្រកួត របស់​ក្រុមទាំង ១១​នៅ​លីគកំពូល​កម្ពុជា Cambodian Premier League ២០២៤/២៥ ឃើញ​ថា​ទម្រង់​លេង 4-2-3-1 មាន​ភាព​ពេញ​និយម​ជាង​គេ​មានមាន​រហូត​ដល់ ៧២ប្រកួត។

ក្នុង​នោះ​ទម្រង់លេង​របស់​ក្រុម ១០​លេង​ទាំង ២៤០​ប្រកួត​កន្លង​មក​រួម​មាន៖

  • ទម្រង់ 4-2-3-1 មាន​ចំនួន ៧២ប្រកួត
  • ទម្រង់ 4-3-3 មាន​ចំនួន ៤៨ប្រកួត
  • ទម្រង់ 4-4-2 មាន​ចំនួន ៤១ប្រកួត
  • ទម្រង់ 5-4-1 មាន​ចំនួន ២៨ប្រកួត
  • ទម្រង់ 3-4-3 មាន​ចំនួន ១៨ប្រកួត
  • ទម្រង់ 3-5-2 មាន​ចំនួន ១៥ប្រកួត
  • ទម្រង់ 4-1-4-1 មាន​ចំនួន ៨ប្រកួត
  • ទម្រង់ 3-4-2-1 មាន​ចំនួន ៤ប្រកួត
  • ទម្រង់ 5-3-2 មាន​ចំនួន ៣ប្រកួត
  • ទម្រង់ 4-3-2-1 មាន​ចំនួន ៣ប្រកួត៕

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា (Cambodian Premier League) នៅសប្តាហ៍ទី២៤ ជុំទី២ ក្រោយ​ឈ្នះអង្គរថាយហ្គឺរ ៥-២ កាល​ពី​ថ្ងៃទី១ មីនា នៅក្នុង​វគ្គ ៦ក្រុម​ ដែល​មាន​ពិន្ទុលើសភ្នំពេញក្រោន ៤ពិន្ទុប៉ុណ្ណោះ៕

Share.