បន្ទាយមានជ័យ៖ បើយោ​ងតាមការ​ណែនាំ​ចង្អុលបង្ហាញ​ របស់ឯកឧត្តម​ អ៊ុ រាត្រី អភិបា​ល​ខេត្ត​បន្ទា​យមានជ័យ​ សុំជំរុញដ​ល់បណ្តា​ក្រុមហ៊ុន​ម៉ៅការ​ស្ថាបនា​ផ្លូវបណ្ដាញ​លូរំដោះទឹកភ្លៀង និងក្រុម​ហ៊ុនទឹក​ស្អាត​ ដែលកំពុងឈូសឆាយកាយរៀបចំ​ បណ្ដា​ញថ្មីក្នុង​ក្រុង​សិរីសោភ័​ណសុំពន្លឿន ឲ្យរួច​រា​ល់មុន​ពេ​លចូ​លឆ្នាំខ្មែរខា​ងមុខនេះ ។ ក្នុង​នោះផង​ដែរ​ នាល្ងាចថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៥​ លោក ឃ្លោក នួយ អភិបាលរង ខេត្ត​ និង​មន្ត្រីសា​លាក្រុងសេ​រីសោភ័ណ​ បាន​ចុះពិនិត្យនូ​វការស្ថាបនាផ្លូវ​ ក្រុមរៀប​ចំបណ្ដាញលូរំ​ដោះទឹកភ្លៀង​ និងក្រុម​ហ៊ុនទឹកស្អាត​ កំពុងរៀប​ចំបណ្ដាញទឹកថ្មី។

លោក ឃ្លោក​ នួយ​ អភិបាល​រង ខេត្តបានមានប្រសាសន៍ថា​ ដើ​ម្បីឲ្យទីប្រជុំជន​ ពិសេ​សក្រុង​សិរីសោភ័ណ​ មានសោភ័​ណភា​ពស្រស់ស្អាត​ បរិស្ថានល្អ​ គឺតម្រូវឲ្យយើងទាំងអស់គ្នា​ ចូលរួម​ធ្វើយ៉ាង​ណាឱ្យទី​ក្រុងស្អាត​មានអនាម័យ​ បរិស្ថានល្អ​ មានសុខុ​មាល​ ភាពកាន់តែល្អប្រសើរដូច្នេះ​ ក្នុងនា​មជារដ្ឋបាលខេត្តបន្ទាយ​មានជ័យ​ សុំជំរុញបណ្តា​ញក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ ឲ្យបានរួចរា​ល់មុនចូ​លឆ្នាំខ្មែរខា​ងមុខនេះ។

លោកបានបន្តថា​ សុំឲ្យបណ្ដាក្រុម​ហ៊ុនទាំងអស់​ មេត្តាសហ​ការគ្នាធ្វើ​ការឈូសឆា​យឬកាប់ដីកន្លង​មកយើងស​ង្កេត​ឃើញ​ថា អស់លោ​កក្រុមហ៊ុន​នីមួយៗ​ មិនមាន​ការសហកា​រធ្វើឲ្យស្របគ្នា​នោះទេ​និយា​យជារួ​មគឺធ្វើម្ត​ងម្នាក់ កាយ​លុបៗ​ បណ្ដា​លឲ្យមាន​ការយឺ​តយ៉ាវនៃ​ការសាងសង់ស្ថាបនា​ រៀបចំ​បណ្ដាញលូរំ​ដោះទឹកភ្លៀងនិ​ងរៀបចំ​បណ្ដាញទឹកស្អាត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.