ភ្នំពេញ ៖ ផ្ទះតៀបស័ង្កសីមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាត ទ្រព្យសន្បត្តិអស់មួយចំនួន ផ្តើមចេញពីជាងផ្សារដែកក្បែរនោះ ផ្សារដែកធ្លាក់កម្ទេចភ្លើង បង្កឱ្យភ្ញាក់ផ្អើល អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅខាងក្រោយស្ថានទូតបារាំង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ផ្ទះដែលអគ្គិភ័យឆាបឆេះ សង់ពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៨ម៉ែត្រ រងខូចខាតអស់ដំបូលមួយចំហៀង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីធ្លាក់កម្ទេចភ្លើង ជាងផ្សារដែកក្បែរនោះ ឆាបឆេះឡើង ផ្អើលឆោឡោ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការក្រុងចំនួន២គ្រឿង ចេញទៅជួយអន្តរាគមន៍ ប្រើប្រាស់ទឹកអស់មួយរថយន្ត ភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

