សហព័ន្ធកីឡាបាល់ទះពិភពលោក បានជ្រើសរើសយកកីឡាករ Bryan Bagunas ជនជាតិហ្វីលីពីន ជាទូតសុឆ្ឆន្ទ: នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship ដែលត្រៀមប្រកួតប្រជែង ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៥ ខាងមុខនេះ។

ជុំវិញការក្លាយជាទូតសុឆ្ឆន្ទ: នេះកីឡាករ Bryan Bagunas បានបង្ហាញអារម្មណ៍សប្បាយរីករាយថា៖ «ខ្ញុំពិតជាមានកិត្តិយស និងរំភើបណាស់ដែលត្រូវបានតែងតាំងជាទូតសុឆ្ឆន្ទ:សម្រាប់ការប្រកួតកីឡាបាល់ទះបុរសពិភពលោក! នេះគឺជាពេលវេលាដ៏ពិសេសមួយ នៅពេលដែលយើងអបអរសាទរចំពោះទេពកោសល្យដ៏អស្ចារ្យរបស់អត្តពលិកទូទាំងពិភពលោក និងប្រមូលផ្ដុំអ្នកគាំទ្រទូទាំងពិភពលោក»។
ស្មាត់ធំរបស់ជម្រើសជាតិហ្វីលីពីន រូបនេះបន្ថែមថា៖ «បាល់ទះតែងតែនាំមនុស្សមកជាមួយគ្នា ហើយខ្ញុំមានមោទនភាពក្នុងការជួយលើកស្ទួយការប្រកួតនៅលើឆាកអន្តរជាតិ។ ជាមួយនឹងចំណង់ចំណូលចិត្ត និងជំនាញរបស់អត្តពលិក ជើងឯកពិភពលោកនេះ នឹងជំរុញទឹកចិត្តកីឡាករជំនាន់ក្រោយកាន់តែស្រលាញ់វិស័យបាល់ទះ។ វាជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន!»។

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ នឹងក្លាយជាការប្រកួតលើកទី២១ ជាការប្រកួតប្រជែងដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ដែលប្រទេសហ្វីលីពីន នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ប្រទេសទាំង ៣២ដែលត្រៀមចូលរួមការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ ផ្នែកបុរស់ពិភពលោក ឆ្នាំ២០២៥ បានបែងចែកពូលរួចរាល់ រួមមាន៖

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
ក្នុងការរៀបចំពានរង្វាន់នេះចំនួន ២០លើកកន្លងមក គឺអ៊ីតាលី បានចំនួន ៣លើក អាហ្សង់ទីន ប្រេស៊ីល ប៊ុលការី ឆេកូស្លូវ៉ាគី បារាំង ជប៉ុន ប៉ូឡូញ សហភាពសូវៀត បានចំនួន ២លើក ក្រិក ម៊ិកសិក និងស្លូវ៉ានី បានចំនួន ១លើក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕


