ភ្នំពេញ៖ មេក្លោងជនជាតិចិន ក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនកាលពីបានហើយកាលពី៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សែងទៀត ដែរសរុបទាំងអស់មានចំនួន៣នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ ជិន ខុង (CHEN CONG) អាយុ៣០ឆ្នាំ ជនជាតិចិន(សង្សានារីរងគ្រោះ) និងឈ្នោះ លី ហាវហាវ (LI HAOHAO) ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពស្លាប់នារីជនរគ្រោះខាងលើពិតប្រាកដមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។  ដោយមានឈ្មោះ យ៉ង ខេធសិន (YANG KAIXIN)ជានជាតិចិន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកចាប់ខ្លួននារីរងគ្រោះនៅថ្ងៃទី៥ ខែមីនា ហើយក៏ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសង្ងាត់របស់ពួកខ្លួន។

ប្រតិបត្តិការនេះធ្វើឡើង ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។បច្ចុប្បន្នជនង្ស័យទាំងបីនាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.