ប្រាសាទជម ដែលស្ថិតនៅក្នុងក្រុងអង្គរធំ គឺជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ ចាប់ផ្ដើមបង្ហាញរូបរាង និងសោភ័ណភាពឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកជំនាញបានជួសជុលរយៈពេល១ឆ្នាំ៤ខែ។

ប្រាសាទនេះត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាជួលជុលសោភ័ណ្ឌភាពឡើងវិញដោយសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ។ មុនការជួសជុល ប្រាសាទមានសភាពទ្រុឌទ្រោមដោយសារអាយុកាល កត្តាធម្មជាតិ និងការបែកបាក់របស់ថ្ម។




ការជួសជុលបានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរួមមានការងារជួសជុលសសរផ្នែកផ្សេងៗ ព្រមទាំងដំបូល និងផ្តែរ។ ក្រុមការងារបានប្រមូលឯកសារចាស់ៗ សិក្សាផ្នែកបុរាណវិទ្យា និងធ្វើកំណាយស្រាវជ្រាវ ដើម្បីធានាបានការបំពេញការងារយ៉ាងត្រឹមត្រូវ។
បច្ចុប្បន្ននេះ ការជួសជុលបានសម្រេចប្រមាណ ៦០ ភាគរយហើយ ប្រាសាទជមកំពុងបង្ហាញរូបរាង និងសោភ័ណភាពឡើងវិញជាបណ្ដើរៗ៕

