បាត់ដំបង÷ រន្ទះបាញ់បានបាញ់ស្លាប់យុវជនជាកសិករម្នាក់ពេលកំពុងអង្គុយស៊ីឈ្នូលកាប់ដំឡូងក្នុងចម្ការក្បែរភូមិ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅអំឡុងម៉ោងប្រមាណ ៦:០០នាទីល្ងាច ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចក្បែរវត្តភ្នំស្ន ឋិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនរងគ្រោះស្លាប់មានឈ្មោះមឿយ សុខមាន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិម៉ាស្រោម ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមកស៊ីឈ្នួលកាប់ដើមដំឡូងអោយថៅកែនៅទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបន្តថា÷ យុវជនរងគ្រោះមុនជួបហេតុការណ៍បានអង្គុយកាប់ដំឡូងក្រោមមេឃរលឹមតិចៗក៏ស្រាប់តែមានបាតុភូតរន្ទះបានបាញ់ស្រោចលើស្លាប់តែម្តង។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នេះអាចបណ្តាលមកពីមិនរកទីកន្លែងជ្រក និងម៉្យាងទៀតដោយសារដៃកាន់កាំបិតដែកទើបងាយចម្លងចរន្តរន្ទះបាញ់ដូច្នេះ៕

អត្ថបទ៖ដំបងក្រញូង

Share.