បាត់ដំបង÷ យុវជន ៣នាក់របួសសន្លប់ធ្ងន់ និងស្រាល ខណ:កំពុងជិះម៉ូតូតាមផ្លូវត្រូវដើមឈើរលំសង្កត់លើ។
ករណីគ្រោះថ្នាក់ដោយដើមឈើរលំបាក់សង្កត់លើក្រោយមេឃភ្លៀងនេះបានកើតឡើងនៅវេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៥ ត្រង់ចំណុចមុខសាលាឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។


យុវជនដែលរងគ្រោះមានឈ្មោះលី ចន្ទ្រា អាយុ ២០ឆ្នាំ, ឈ្មោះផាន់ណា ទិត្យា អាយុ ១៩ឆ្នាំ និងឈ្មោះវុធ ធីនី អាយុ ២០ឆ្នាំ ទាំងបីនាក់រស់នៅក្នុងភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។



ពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់ថា÷ មុនពេលកើតហេតុក្រោយមេយរាំងភ្លៀងគេបានឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីជើង ទៅត្បូង លុះដល់កន្លែងកើតហេតុក៏ត្រូវដើមក្ងោករលំកាត់ទទឹងផ្លូវសង្កត់លើតែម្តង៕
អត្ថបទ: ដំបងក្រញូង
