ក្លិបបាល់ទាត់​វិសាខា ក្រោម​ការដឹក​នាំ​របស់​លោក លោក 𝗔𝗸𝗲𝗲𝗽 𝗧𝘂𝗻𝗷𝗶 𝗔𝘆𝗼𝘆𝗶𝗻𝗸𝗮 គ្រូបង្វឹក​ជន​ជាតិ នីហ្សេរីយ៉ា បាន​បញ្ចប់​កំណត់​ត្រា​មិន​ចាញ់​សោះ​របស់​ព្រះខ័ន​រាជស្វាយរៀង ​នៃពានរង្វាន់លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥ ក្នុងជំនួប​សប្ដាហ៍ទី២៥ (Top6)។

សម្រាប់​ជ័យ​ជម្នះ​របស់​វិសាខា ២-១ លើព្រះខ័នរាជស្វាយរៀង បាន​ធ្វើ​អោយ​គម្លាត​ពិន្ទុ​របស់​ក្រុម​ទាំង ៣ខាង​លើ​កាន់​តែ​កៀក​គ្នា ដោយ​ព្រះខ័ន​រាជស្វាយរៀង ៥៨ពិន្ទុ ភ្នំពេញក្រោន ៥៧ពិន្ទុ និង​វិសាខា ៥៣ពិន្ទុ។

តារាង​ចំណាត់​ថ្នាក់ បច្ចុប្បន្ន​ក្រោយ​ចប់​សប្ដាហ៍ទី២៥៖

គួ​របញ្ជាក់ថា ក្លិបបាល់ទាត់​ព្រះខ័ន​រាជស្វាយរៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Muñoz គ្រូបង្វឹក​ជន​ជាតិ​អេស្បាញ់ ដឹក​នាំ​ក្រុម​ប្រកួត​មិន​ចាញ់​សោះ ១៦ប្រកួត​ចុង​ក្រោយ ឈ្នះ១៥ ស្មើ១ និង​ទទួល​រង​បរាជ័យ​ត្រឹម​ជួប​វិសាខា នៅ​ក្នុងជំនួប​សប្ដាហ៍ទី២៥ (Top6) កាល​ពីរាត្រី​ថ្ងៃទី៩ មីនា ២០២៥៕

Share.