ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការេាជធានីភ្នំពេញ បង្ក្រាបករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្រី១នាក់ ដកហូតបាមថ្នាំញៀន និងសារសារធាតុផ្សំប្រមាណជិត៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ ម៉ាស៊ីនសម្រាប់កែច្នៃ សារធាតុញៀនមួយចំនួនធំទៀតផង ។


តាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា កម្លាំងមន្ទីរគ្រឿងញៀន សហការជាមួយកម្លាំងស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវ បង្ក្រាបករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្រី១នាក់ រឹបអូសបាន ថ្នាំញៀន សារធារុផ្សំ ប្រមាណ៣០០គីឡូក្រាម និងម៉ាសុីនកែច្នៃ សម្ភារៈមួយចំនួនធំ ។


សមត្ថកុច្ចបន្តទៀតថា កម្លាំងបន្រធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែល កម្លាំងជំនាញបន្តតាមស្រាវជ្រាវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ប្រទះឃើញជន២នាក់ សង្ស័យជាមុខសញ្ញា បន្ទាប់ពីរត់គេចពីសមត្ថកិច្ច ទើបដេញតាមឃាត់ តែត្រូវបានប្រជាពលរដ្ឋ រារាំង ថតបង្ហោះលើបណ្តាញសង្គម បញ្ចេញមតិ មូលបង្កាច់លើកងកម្លាំង តែទោះជាយ៉ាងណាក្តីកម្លាំងនាំជនសង្ស័យទាំង២នាក់ទៅសាកសួរ មិនពាក់ព័ន្ធនឹងគ្រឿងញៀនជិត៣០០គីឡូក្រាមនោះទេ តែជាអ្នកបើប្រាស់គ្រឿងញៀន និងមានថ្នាំ១កញ្ចប់ផង ។




ជុំវិញការបញ្ចេញមតិលើបណ្តាញសង្គមរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញធ្វើការបំភ្លឺផងដែរ ជាការបង្ក្រាបគ្រឿងញៀនក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ហើយបន្តតាមទៅភូមិសាស្ត្រខណ្ឌដង្កោ ៕

