ក្រុមបាល់ទាត់បិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ លោក Rúben Amorim បានស្មើ Arsenal ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Old Trafford ពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាល​ ២០២៤-២៥ សប្តាហ៍ទី២៨។

ខណ: Liverpool យកឈ្នះ Southampton ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Anfield បន្តឈរកំពូលតារាងលីគកំពូលអង់គ្លេស Premier League ជាមួយ ៧០ពិន្ទុ ស្របពេល Arsenal មាន៥៥ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតទៀតក្នុងដៃ។

តារាងចំណាត់ថ្នាក់ Premier League ពេលនេះ៖

លីគកំពូលអង់គ្លេស Premier League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៨៨ ខណ: ក្រុមបាល់ទាត់ Man United ឈ្នះច្រើនជាងគេសរុប ២០លើក ស្របពេល Liverpool ឈ្នះ១៩លើក និង Arsenal ១៣លើក ចំណែកឯ Man City ១០លើក៕

Share.