សិល្បៈជាតិ៖ អាចនិយាយបានថា នេះជាស្នាដៃភាពយន្តខ្នាតធំទី ៣ ហើយរបស់អ្នកដឹកនាំរឿងសេង ធី ដែលមានចំណងជើងថា «អ្នកស្នងរូប» ឬ Offspring ដោយសាច់រឿងនឹងលាតត្រដាងពីរឿងរ៉ាវអាថ៌កំបាំងជំនឿពីក្រោយផ្ទាំងទស្សនីយភាពទម្រង់ល្ខោន១០០ឆ្នាំ។

ភាពយន្តមួយនេះ ត្រូវបានផលិតដោយផលិតកម្ម ក្រវ៉ាន់ភីកឈ័រដែលសហការជាមួយ ក្រុមអ្នកវិនិយោគិនខ្មែរIDI ដើម្បីគាស់កាយបង្ហាញផ្ទាំងរឿងបែបជំនឿនិងវប្បធម៍ប្រពៃណីខ្មែរជាមួយសិល្បៈទម្រង់ល្ខោន១០០ឆ្នាំ និងឈុតអប្សារាខ្មែរដ៏ប្រណិតរបស់ខ្មែរ។

ចំពោះវេលាបញ្ចាំងនៅមិនទាន់ទម្លាក់ឱ្យមហាជនអ្នកគាំទ្រស្នាដៃរបស់លោក សេង ធី បានដឹងនៅឡើយទេ។ គួររំលឹកដែរថា លោក សេង ធី ធ្លាប់បង្ហាញស្នាដៃដឹកនាំរឿងក្នុងភាពយន្តខ្នាតធំជាច្រើនដូចជា «បងលុច្យឃើញខ្មោច» និង «ព្រះភូមិ» ៕កុំភ្លេចរង់ទស្សនាស្នាដៃភាពយន្តទី ៣ របស់លោក សេង ធី នៅរោងភាពយន្ត។ គាំទ្រភាពយន្តខ្មែរ គាំទ្រស្នាដៃកូនខ្មែរ !៕

