សមាជិក​លីគកំពូលកម្ពុជា ២រូប​ទៀត គឺ​កីឡាករ Jarvey Gayoso របស់​ភ្នមពេញក្រោន និង Scott Woods របស់​បឹង​កេត ត្រូវបានសហព័ន្ធបាល់ទាត់ហ្វីលីពីនកោះហៅ ចូលក្រុម​ជម្រើសជាតិ​ខ្លួន ដើម្បី​ត្រៀម​ ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីប​អាស៊ី 2027 AFC Asian Cup qualification វគ្គជម្រុះជុមទី៣។

រូប​គេ​ទាំង២ ជាកីឡាករ​ទី៣និងទី៤ នៅ​លីគកំពូលកម្ពុជា ដែល​ត្រូវ​បានសហព័ន្ធបាល់ទាត់ខ្លួន​ហៅចូល​ជម្រើសជាតិ បន្ទាប់ពី​ឡាករ Joao Pedro របស់​អង្គរ​ថាយហ្កឺរ និងអ្នក​ចាំទី Georgino Silva របស់ក្លិបបាល់ទាត់​ឡាយហ្វ ខេត្តព្រះសីហនុ ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតោ​ទីម័រ​ខាងកើត។

ក្រុម​ជម្រើសជាតិ​ទីម័រ​ខាង​កើត និង ហ្វីលីពីន ស្ថិត​នៅ​ក្នុង​ពូល A ជា​មួយគ្នា រួម​មាន តាជីគីស្ថាន និងកោះម៉ាឌីវ។ ខណ:ការ​ប្រកួត​ នឹង​ត្រូវ​ចាប់ផ្ដើម​ចាប់​ពី​ថ្ងៃទី២៥ ខែមីនា រហូត​ដល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្រុម​លេខ១​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​បំពេញ​បង្គ្រប់​ជាមួយ​ក្រុម​១៨​ដែល​កំពុង​រង់ចាំ។

ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup ឆ្នាំ​២០២៧ កំណត់​យក​ក្រុម​ខ្លាំងៗ​ចំនួន​២៤ ទៅ​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​ចំនួន​១៨ ទទួល​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ ស្រប​ពេល​ដែល​ក្រុម​ចំនួន​​២៧ ត្រូវ​ប្រកួត​គ្នា​ចំនួន​​២​វគ្គ​ មាន​វគ្គ​ជម្រុះ​បឋម ចំនួន​៣គូ និង​​វគ្គ​ជម្រុះ​ជុំទី៣ សល់​​​ក្រុម​ចំនួន​២៤​ក្រុម​ ចែក​ជា​៦​ពូល។ ក្រុម​លេខ១​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​បំពេញ​បង្គ្រប់​ជាមួយ​ក្រុម​១៨​ដែល​កំពុង​រង់ចាំ។

ពានរង្វាន់​ជើង​ឯក​អាស៊ី AFC Asian Cup រៀបចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥៤ ដោយ​ធ្វើ​ឡើង​រាល់​៤​ឆ្នាំ​ម្តង ខណៈ​​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ឈ្នះ​ជើង​ឯក​បាន​ចំនួន៤លើក​ច្រើន​ជាង​គេ ស្រប​ពេល​ដែល​​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់ ធ្លាប់​ឈ្នះ​បាន​៣លើក​ម្នាក់ ហើយ​កាតារ និង​កូរ៉េខាងត្បូង ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​២លើក​ដូចគ្នា ព្រម​ទាំង​អ៊ីស្រាអែល គុយវ៉ែត អូស្ត្រាលី និង​អ៊ីរ៉ង់ ឈ្នះ​បាន​ម្នាក់​១លើក៕

Share.