សិល្បៈជាតិ៖ មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ ២០២៥ បានឱកាសពិសេសដល់យុវជនជំនាន់ក្រោយដែលមានចិត្តស្រឡាញ់ទៅលើវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា ឱ្យទទួលបានឱកាសពិសេសក្នុងការដាក់ពាក្យចូលរួមជាក្រុមការងារមហោស្រព ដែលនៅសល់តែ៧ ថ្ងៃទៀត ប៉ុណ្ណោះនឹងដល់ថ្ងៃកំណត់បិទការទទួលពាក្យតែម្ដង។

ការប្រកាសស្វែងរកក្រុមការងារជាយុវជនជំនាន់ក្រោយនេះ ធ្វើឡើងស្របពេលបើកប្រកាសជំនាន់ទី ១៤ នៃមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ ២០២៥ ដើម្បីត្រៀមទទួលស្នាដៃរាល់សមិទ្ធករភាពយន្តជំនាន់ថ្មីនឹងដាក់ពាក្យប្រកួតភាពយន្តខ្លីរបស់ខ្លួន។ អ្នកចូលរួមជាក្រុមការងារមហោស្រពទាំងអស់ទទួលបានការអភិវឌ្ឍទាំងជំនាញដែលខ្លួនបានជ្រើសរើស ឱកាសការងារ និងហាត់រៀនពីវិស័យភាពយន្តបានទៀតផង។

សូមជម្រាបថា សល់តែ១សប្តាហ៍ទៀតទេ នឹងផុតការទទួលពាក្យហាត់ការ ក្នុង«មហោស្រពភាពយន្តខ្លីចតុមុខ» ជំនាន់ទី១៤ហើយ ពោលគឺផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៨ មីនា ២០២៥ ខាងមុខនេះ។ នៅចាំដល់ណាទៀត ? មហោស្រពភាពយន្តខ្លីចតុមុខដែលបង្កើតដោយកូនខ្មែរកំពុងរង់ចាំអ្នក!។

