នេះអាចថាជាលើកដំបូងរបស់អ្នកចាំទី យី ប៊ុនហេង សមាជិកក្រុមបាល់ទាត់អង្គរថាយហ្គឺរ មិនអាចបង្ហាញខ្លួននៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ក្នុងសប្តាហ៍ទី២៥ ទល់នឹងភ្នំពេញក្រោន ក្រោយទទួលបានកាតលឿង៣សន្លឹក ដូច្នេះត្រូវពិន័យមិនឲ្យចូលលេង១ប្រកួត។

យោងតាម Transfermarkt ស្ថិតិរបស់អ្នកចាំទី យី ប៊ុនហេង សមាជិកក្រុមបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក នី យុទ្ធ បង្ហាញខ្លួន ៩០នាទីពេញ ២៣ប្រកួតជាប់ៗគ្នា រក្សាសំណាញ់ទី Clean Sheet ៩លើក ទទួលបានកាតលឿង ៣សន្លឹក សរុប ២,០៧០នាទី។
គួរដឹងថាក្លិបបាល់ទាត់អង្គរថាយហ្គឺរ កំពុងស្ថិតនៅលេខ៤ ក្រោយឆ្លងកាត់ ២៣ប្រកួត ឈ្នះ១២ ស្មើ៤ និងចាញ់៧លើក មាន៤០ពិន្ទុ តាមពីក្រោយលេខ៣ វិសាខា មាន៥៣ពិន្ទុ លេខ២ ភ្នំពេញក្រោន មាន៥៧ពិន្ទុ និងលេខ១ ព្រះខ័នរាជស្វាយរៀង មាន៥៨ពិន្ទុ។
បញ្ជីឈ្មោះអ្នកចាំទីរក្សាសំណាញ់ទី Clean Sheets បានច្រើនមានដូចខាងក្រោម៖
- អ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheet បាន ១១លើក
- អ្នកចាំទី យី ប៊ុនហេង របស់អង្គរថាយហ្គឺរ រក្សា Clean Sheet បាន ៩លើក
- អ្នកចាំទី កែវ សុខសិលា របស់វិសាខា រក្សា Clean Sheet បាន ៥លើក
- អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សា Clean Sheets បាន ៥លើក
- អ្នកចាំទី សាវេង សំណាង របស់ភ្នំពេញក្រោន រក្សា Clean Sheet បាន ៥លើក
- អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់វិសាខា រក្សា Clean Sheet បាន ៤លើក៕

