សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបង្ហាញតម្លៃសំបុត្រសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិវៀតណា ទល់និងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃ FIFA Days នាខែមីនា ខាងមុខនេះ។

តម្លៃសំបុត្រ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិវៀតណាម នឹង ក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន Go Dau Stadium ប្រទេសវៀតណាម៖
- តម្លៃសំបុត្រធម្មតា៖ 200 000VND ប្រមាណជា 7.85ដុល្លារ
- តម្លៃសំបុត្រ VIP៖ 400 000VND ប្រមាណជា 15.70ដុល្លារ

បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិវៀតណាម ត្រៀមការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Days។





ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup 2024 នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម។
ខណ:១លើកទៀតទល់នឹងក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង ក្នុង”ការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ៕

