សិល្បៈជាតិ៖ នៅព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ នេះ​ សមាគម​​អ្នក​និពន្ធ​ខ្មែរ​បាន​បង្ហោះរូបភាព​២​សន្លឹក​បង្ហាញ​ការ​អបអរសាទរជូន​ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោយសមាគម​បាន​ប្រសិទ្ធនាម​ឯកឧត្តម​ជា «គរុវិជ្ជាចារ្យកវីនិពន្ធ»

នៅក្នុង​លិខិតដែល​ចុះ​ហត្ថលេខាដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​អ្នក​និពន្ធ​ខ្មែរ ឯកឧត្តម​ ជ័យ ចាប បាន​សម្រេច​ផ្ដល់ជូន​នូវ​ប្រសិទ្ធនាម​កិត្តិយស​ដល់​ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន​ ណារ៉ុន ​ជា​គរុ​វិជ្ជាចារ្យកវីនិពន្ធ អាស្រ័យដោយ​ឯកឧត្តម​មាន​ គុណវុឍ្ឍិ និង​គុណសម្បត្តិ ក្នុង​បុព្វហេតុ​អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ។

សូមគោរពអបអរសាទរ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់​មហាកិត្តិយសដ៏ថ្លៃថ្លា​នេះ​៕

Share.