អ្នកចាំទី ស៊ូ សុវណ្ណនាថ ជួយ​ឱ្យក្លិបាល់ទាត់​គីរីវង់សុខសែនជ័យ រក្សាសំណាញទីមិន​ឱ្យគូប្រកួតស៊ុត​ចូល Clean Sheets ជាលើកដំបូង​ ក្រោយឆ្លងកាត់ ២៣ប្រកួត នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

ក្នុងជំនួបចុង​ក្រោយ​របស់​កិរីវង់​សុខសែនជ័យ ជាមួយ Tiffy Army នៅ​សប្ដាហ៍ទី២៥ កាល​ពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ អ្នកចាំទី ស៊ូ សុវណ្ណនាថ ជួយ​ឱ្យរក្សា Clean Sheets ជាលើកដំបូង​ និង​បាន​យក​ឈ្នះ Tiffy Army ក្នុង​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន​ស្តាត​ចាស់។

គួរបញ្ជាក់ថា ក្លិបាល់ទាត់គិរីវង់​សុខសែនជ័យ ក្រោយ​ការ​ដឹក​នាំ​របស់​លោក Satyasagara ជាគ្រូបង្វឹក​ជនជាតិសិង្ហបុរី ឆ្លងកាត់ ២៣ប្រកួត ឈ្នះ៣ប្រកួត ស្មើ ៣ប្រកួត និង​ចាញ់ ១៧ប្រកួត​ ស៊ុត​បាន ២៤គ្រាប់ របូត​វិញ ៧១គ្រាប់​មាន ១២ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១០៕

តារាង​ចំណាត់​ថ្នាក់ គិ​តត្រឹម​សប្ដាហ៍ទី២៥៖

Share.