នៅ​ទីបំផុតជើងខ្លាំងមកពីថៃ Buriram United បានទម្លាក់ Johor Darul Ta’Zim របស់​ម៉ាឡេស៊ី ក្នុង​លទ្ធផល​សរុប​ទាំង២ជើង ១-០ ដោយការស៊ុតបញ្ចូលទីរបស់ Suphanat Mueanta ឡើងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី១ ទ្វីបអាសុី AFC Champions League Elite 2024-25។

ជ័យជំនះនេះជួយឱ្យក្លិបជើងឯកលីគថៃបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយតំបន់ខាងលិច (West Region) ដែល​ជាវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី១ ទ្វីបអាសុី AFC Champions League Elite 2024-25 ទៅលេងនៅលើទឹកដីអារ៉ាប៊ីសាអូឌីត។

គិត​ត្រឹម​ថ្ងៃនេះ សម្រាប់​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី បាន​រកឃើញជើងខ្លាំងចំនួន៦ ឈានទៅ​វគ្គ​៨ក្រុម​ចុងក្រោយរួម​មាន៖ Al-Nassr អារ៉ាប៊ីសាអូឌីត, Al-Hilal អារ៉ាប៊ីសាអូឌីត, Al-Ahli អារ៉ាប៊ីសាអូឌីត, Al Sadd កាតា, Yokohama F. Marinos ជប៉ុន និង Buriram United ថៃ។

សរុបលទ្ធផវគ្គ១៦ក្រុមចុងក្រោយ AFC Champions League តំបន់​ភាគ​ខាង​លិចទាំង២ជើង៖

  • Pakhtakor ១-០ Al-Hilal (សរុបទាំង២ជើង ១-៤)
  • Al-Rayyan ១-៣ Al-Ahli (សរុបទាំង២ជើង ១-៥)
  • Esteghlal ០-០ Al-Nassr (សរុបទាំង២ជើង ០-៣)
  • Al-Wasl ១-១ Al-Sadd (សរុបទាំង២ជើង ១-៣)

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Champions League តំបន់​ភាគ​ខាង​កើតជើងទី១៖

  • Shanghai Port ០-១ Yokohama F. Marinos (សរុបទាំង២ជើង ១-៥)
  • Buriram United ០-០ Johor Darul Ta’zim (សរុបទាំង២ជើង ១-០)
  • Shanghai Shenhua ១-០ Kawasaki Frontale
  • Vissel Kobe ២-០ Gwangju

ពានរង្វាន់ AFC Champions League ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា ២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​ម្នាក់៕

Share.