កីឡដ្ឋានរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Smart RSN នៅភ្នំពេញ ជាកីឡដ្ឋានទី៣ បន្ទប់ពីកីឡដ្ឋានខេត្តស្វាយរៀង និងកីឡដ្ឋានព្រីនស៍ ដែលមានអ្នកទស្សនាជាង២ម៉ឺននាក់មុនគេ គិតត្រឹមសប្តាហ៍ទី២៥ ខណៈអ្នកគាំទ្រសរុបទាំងអស់កើនដល់១៥៦២២៤នាក់។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រនៅតាមកីឡដ្ឋានទាំង១០ នៅលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី២៥
- កីឡដ្ឋានខេត្តស្វាយរៀង មានអ្នកគាំទ្រចំនួន ៣៣៩៥២នាក់
- កីឡដ្ឋានព្រីនស៍ មានអ្នកគាំទ្រចំនួន ២០៤៧៧នាក់
- កីឡដ្ឋាន Smart RSN មានចំនួន ២០០០៤នាក់
- កីឡដ្ឋាន Akihiro Kato មានចំនួន ១៦៨៤៣នាក់
- ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មានចំនួន ១៦០២៥នាក់
- កីឡដ្ឋានឡាយហ្វខេត្តព្រះសីហនុ មានចំនួន ១៥១៦០នាក់
- កីឡដ្ឋាន AIA Stadium KMH PARK (ISI) មានចំនួន ១៣១០៣នាក់
- កីឡដ្ឋាន AIA Stadium KMH PARK (Police) មានចំនួន ៧៧០៩នាក់
- កីឡដ្ឋានកងយោធពលខេមរភូមិន្ទ មានចំនួន ៥៨៨០នាក់
- កីឡដ្ឋានខេត្តកំពង់ស្ពឺ មានចំនួន ៤៤២៨នាក់
- កីឡដ្ឋានគិរីវង់សុខសែនជ័យ មានចំនួន ២៦៤៣នាក់
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

