​សិល្បៈជាតិ៖ តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមដោយវែកញែកឱ្យអ្នកសិល្បៈគួរតែត្រូវទៅច្រៀង និងសម្ដែង កុំគិតកម្រៃក្នុងកម្មវិធី សង្ក្រាន្តសាលាវិចិត្រសិល្បៈ បន្ទាប់ពីមានការប្រតិកម្មខ្លះៗរឿងលុយ ៥០ ដុល្លារទៅសម្ដែងនៅកម្មវិធីសង្ក្រាន្ត។

ភ្ជាប់ករណីខាងលើនេះ អ្នកសិល្បៈមួយចំនួននាំគ្នាវែកញែកថា ៖«ធ្វើដល់តួល្បីៗ (គ្រប់គ្នា) ៤ ថ្ងៃបាន 50$ ទៅដែរ (សង្ក្រាន្ត) ហើយតាំងនិយាយថា ឱ្យតម្លៃសិល្បៈ»។ ទោះការលើកឡើងនេះមិនបង្ហាញចំ ប៉ុន្តែមហាជនអ្នកលេងបណ្ដាញសង្គមអាចកាត់ន័យយល់ថា ប្រហែលជាតួៗល្បីៗច្បាស់ជានាំគ្នាមិនពេញចិត្តលើកម្រៃចេញទៅសម្ដែងច្រៀងតាមកម្មសង្ក្រាន្តណាមួយ។

ជាមួយគ្នានោះ អ្នកនាង ខាត់ សុឃីម ដែលជាតារារៀមច្បងម្នាក់ក្នុងវិស័យសិល្បៈបានចេញមកពន្យល់ថា ៖ « ចង់ប្រាប់បងប្អូនសិល្បៈពាក្យថា ជួយត្រូវតែមាន តែរើសទីតាំងនឹងអ្នកផលិតកម្មវិធី ដូច សាលាវិចិត្រសិល្បៈ ត្រូវតែទៅ កុំគិតកម្រៃ ព្រោះជាសាលារបស់យើងទាំងអស់គ្នា »

Share.