ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក KOJI GYOTOKU នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup 2024 នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម ម៉ោង ៧:៣០នាទីយប់។

មុនជួបគ្នាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Kim Sang Sik បានថ្លែងថា៖«បច្ចុប្បន្នកម្ពុជា អាចចាត់ទុកបានថាក្រុមដែលគុណភាពល្អបំផុត ហើយវានឹងក្លាយទៅជាការសាកល្បង ដ៏សមរម្យមួយសម្រាប់ប្រទេសវៀតណាម។ កម្ពុជា មានកីឡាករ Yudai Ogawa គឺជាខ្សែបម្រើដ៏កម្រម្នាក់ក្នុងពិភពបាល់ទាត់អាស៊ីអាគ្នេយ៍ ខណៈដែលនៅខ្សែប្រយុទ្ធ Kader Coulibaly មានសមត្ថភាពប្រយុទ្ធបានល្អ គាំទ្រដោយកីឡាករ សៀង ចន្ធា ជាដើម»។
ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវៀតណាម គោព្រៃកម្ពុជា ត្រូវបន្តជួបក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៧:០០នាទីយប់។
កីឡាករទាំង២៣នាក់របស់កម្ពុជា រួមមានដូចជា៖





