បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកស័ង្កសី គ្រឿងឧបភោគបរិភោគ ជូន និងជួសជុលផ្ទះប្រជាពលរដ្ឋ៦ខ្នង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ដោយអនុត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកងកម្លាំងនគរបាលចំណុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ និងជួយជួសជុលផ្ទះសម្តែងជូនពួកគាត់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៥និង០០នាទីទាបភ្លឺ មានភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះចំនួន៦ខ្នង របើកដំបូលស័ង្កសី អស់ចំនួន ៨៩សន្លឹក។

កម្លាំងបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនប្រជាពលរដ្ឋចំនួន ៦គ្រួសារ រួមមានៈ ស័ង្កសី ប្រវែង ៣.៥ ម៉ែត្រចំនួន ៦៤សន្លឹក ,ស័ង្កសីប្រវែង២.៥ ម៉ែត្រចំនួន ២៥សន្លឺក, ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន ៤០ដើម ក្នុងនោះ អង្ករ ១៥០គីឡូក្រាម(ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម) និងថវិកា ៦០០,០០០រៀល)៕

អត្ថបទ៖ ប៉ោយប៉ែត្រ

