ម្ចាស់ផ្ទះនឹងបើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្រុមណាហ្គាវើលដ៍ មកពីខេត្តកំពង់ស្ពឺ ជើងទី២វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥ ក្រោយបញ្ចបការប្រកួតនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥។

លទ្ធផលជើងទី១ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ (ជើងទី១)៖
- គិរីវង់សុខសែនជ័យ ០-២ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានគិរីវង់
- កងយោធពលខេមរភូមិន្ទ ២-២ វិសាខា នៅកីឡដ្ឋានស្តាតចាស់
- អាយអេសអាយ ០-២ បឹងកេត នៅកីឡ AIA KMH Park
លទ្ធផលប្រកួតជើងទី១ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ជើងទី១)៖
- ណាហ្គាវើលដ៍ ០-៤ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
កម្មវិធីប្រកួតជើងទី២ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ (ជើងទី២)៖
- ភ្នំពេញក្រោន ប៉ះ ណាហ្គាវើលដ៍ ម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋាន Smart RSN

កម្មវិធីប្រកួតជើងទី២ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ជើងទី២)៖
- ព្រះខ័នរាជស្វាយរៀង ប៉ះ គិរីវង់សុខសែនជ័យ ម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង
- វិសាខា ប៉ះ កងយោធពលខេមរភូមិន្ទ ៦:០០នាទីល្ងាច នៅកីឡដ្ឋានព្រីនស៍
- បឹងកេត ប៉ះ អាយអេសអាយ ដង្កោសែនជ័យ ម៉ោង ៦:០០នាទីល្ងាច នៅពហកីឡដ្ឋានជាតិ។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥នេះ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បានទៅលើក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះបន្តបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ ទី១) វគ្គប្រកួតជើងឯកថ្នាក់ខេត្ត និងទី២) វគ្គប្រកួតជើងឯកថ្នាក់ជាតិ។ ក្រោយរកឃើញក្រុមជើងជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្ត៕

