ពោធិ៍សាត់÷ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង នៅកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧០ និង ៧១ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៤២នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ៧:០០ និង៣០នាទីយប់ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបាត់បងមានឈ្មោះ ងិន ង៉ោល ភេទប្រុសអាយុ ១៧ ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ រៀនពុទ្ធី ភេតប្រុសអាយុ ២០ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុ ហើយជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខបន្ទាយមានជ័យ។ ចំណែកភាគីម្ខាងទៀត ជិះម៉ូតូម៉ាកវេវ ពណ៌ក្រហមអត់ផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ ម៉ៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ស្រស់ ភេទប្រុសអាយុ ២០ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង គឺម៉ូតូម៉ាកវេវ ជិះឌុបគ្នាក្នុងទិសដៅ ពីលិចទៅកើត ចំណែកម៉ូតូម៉ាកឌ្រីមជិះឌុបគ្នាធ្វើដំណើរច្រាសទិសពីកើតមកលិច ដោយមិនប្រកាន់ស្ដាំ មកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីម៉ូតូឌ្រីមស្លាប់ទាំង២នាក់នៅកន្លែង ឯភាគីខាងម៉ូតូវេវ រងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕

អត្ថបទ÷ ពោធិ៍សាត់

Share.