កំពង់ឆ្នាំង ៖ កុដិព្រះសង្ឃមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង អស់ទាំងបច្ច័យជាង១លានរៀល ស្រូវ សម្ភារៈមួយចំនួនទៀត ដោយសារទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវត្តព្រះវិហារហ្លួង ក្នុងភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កុដិដែលទទួលរងអគ្គិភ័យឆាបឆេះ សង់ពីឈើប្រក់ស័ង្កសី ថ្មក្រោម ដែលមាន ទំហំ៩ម៉ែត្រx១២ម៉ែត្រ ។

តាមគណៈកម្មការវត្តបានឱ្យដឹងថា ខណៈដែលព្រះកំពុងរៀនធម៌នៅខាងក្រោម ស្រាប់តែទុស្សខ្សែភ្លើងនៅខាងលើ ឆាបឆេះសន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើល ទាំងព្រះ ទាំងបរិស័ទចំណុះជើងវត្ត ដោយភ្លើងឆេះលឿន កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការដ្ឋានស្រុក ទៅជួយ បាញ់ពន្លត់ភ្លើង និងការពារឆេះរាល ។

គ្រោះអគ្គិភ័យឆេះកុដិព្រះក្នុងវត្តខាងលើ រងខួចខាតទាំងស្រុង អស់បច្ច័យចំនួន១៦០០០០០រៀល ស្រូវ៣០បាវ និងសម្ភារៈមួយចំនួនទៀត ៕
អត្ថបទ÷តាតុងសែនជ័យ
