ភ្នំពេញ៖ ករណីល្បីផ្ទុះសុះសាយ ចែកចាយគ្នាយ៉ាងគគ្រឹកគគ្រេងករណី អ្នកផលិតមាតិកាអាមេរិកដ៏ល្បី Chris និង គូដណ្ដឹងត្រូវបានចោរឆក់យកកាបូប ពេលនេះកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ចាប់បានហើយ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។




លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយ ជនសង្ស័យមានឈ្មោះ កែវ ខួចចិន្តា។



បើតាមលោកឧត្តមសេនីយ៍ស្នងការ, ជនល្មើសម្នាក់នេះជាមុខសញ្ញាចាស់។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានមកវិញហើយ។ សូមអរគុណចំពោះចំណាត់ការភ្លាមៗរបស់កម្លាំងនគរបាល៕
អត្ថបទ៖ កណ្ដាល

