ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះនៅក្នុងខុនដូ មួយកន្លែង នៅតាមបណ្តោយផ្លូវ៣៧១ (សឡា) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គិភ័យ ភ្លាម កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនទៅជួយអន្តរាគមន៍។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មករកំពុងតែធ្វើការ និងភ្ញៀវ ដែលកំពុងស្នាក់នៅក្នុងខុនដូផារ៉ាម៉ោន បាននាំគ្នារត់ចេញមកខាងក្រៅរោងចក្រ និងអាគារខុនដូ ប្រសេកប្រសាចពេញផ្លូវ ខណៈឮ សម្លេងផ្ទុះធុងហ្គាស ដោយមានផ្សែងនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅរោងស្តុកហ្គាសនិងកន្លែងស្នាក់នៅរបស់សន្តិសុខខុនដូផារ៉ាម៉ោន បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទប់ស្កាត់ការពារទីតាំងកើតហេតុខាងលើ ជៀសវៀងរាលដាលបន្តចូលទៅរោងចក្រដែលនៅជាប់គ្នានិងខុនដូខាងលើ។



ចំពោះករណីអគ្គីភ័យខាងលើនេះបានធ្វើការបាញ់អោយរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃខែនិងឆ្នាំដដែល។ ហើយពុំមានបណ្តាលឲ្យមាននណាម្នាក់រងរបួសឬស្លាប់នោះទេ គ្រាន់តែរងការឆាបឆេះជញ្ជាំងខុនដូរនិងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕




អត្ថបទ÷សេង សាវី
