សៀមេាប ៖ គ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់ បក់បោក បណ្តាលឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ផ្ទះសម្បែង អគារ ដើមឈើ ក្នុងខេត្តសៀមរាប និងបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ ដោយសាររន្ទះបាញ់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

តាមរដ្ឋបាលខេត្តបានឱ្យដឹងថា គ្រោះធម្មជាតិ នៅក្នុងខេត្តសៀមរាប ដែលទទួលរងប៉ះពាល់ដោយគ្រោះធម្មជាតិ ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន សនរុកប្រាសាទបាគង ស្រុកស្វាយលើ សនរុកអង្គរធំ ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកអង្គរជុំ ដែលធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៨២គ្រួសារ , ខូចខាតផ្ទះ រំលំ ទេចចំនួន១១ខ្នង , ផ្ទះចំនួន១៦០ខ្នង រងខូចខាតរបើកដំបូល សំយ៉ាប ,ដំបូលព្រះវិហារ១ខ្នង ,អគាររដ្ឋបាលចំនួន២ខ្នង ,បន្ទប់ទឹកសាធារណៈចំនួន២ខ្នង ,ប៉ះពាល់រោង តូប អស់ចំនួន៦ , បាក់រលំដើមឈើអស់ចំនួន៧១ដើម , របួសមនុស្សចំនួន៧នាក់ ស្រី៣នាក់ , រលំបង្គោលភ្លើង បាក់មែកឈើ មួយចំនួនទៀតផង ។

តាមរាបាយការណ៍រដ្ឋបាលខេត្ត ចំណែកករណីរន្ទះបាញ់ កើតឡើងនៅក្នុងស្រុកជីក្រែង ១ករណី ,ស្រុកស្វាយលើ ២ករណី ,ស្រុកសូទ្រនិគម ១ករណី បណ្តាលឱ្យមនុស្សរងរបួសចំនួន៤នាក់ និងស្លាប់ស្ត្រីម្នាក់ ។ ដោយឡែកស្រុក ក្រុង ទទួលរងនូវគ្រោះធម្មជាតិដែរ តែពុំប៉ះពាល់ មានស្រុកក្រឡាញ់ ស្រុកវ៉ារិន ស្រុកស្រីស្នំ ។

បន្ទាប់ពីក្រុង ស្រុក ក្នុងខេត្តសៀមរាបទទួលរងប៉ះពាល់ដោយគ្រោះធម្មជាតិ នៅយប់ថ្ងៃដដែលនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហោះសារ ចូលេួមសោកស្តាយ ចំពោះគ្រោះធម្មជាតិ កើតមានឡើងនៅក្នុងខេត្តសៀមរាប បង្កឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ផ្ទះស្បែង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.