ស្នងការដ្ឋាន ន.ប សៀមរាប ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់បាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 season2 នៅមណ្ឌលខេត្តសៀមរាប ក្រោយយកឈ្នះក្លិបបាល់ទះក្លិបបាល់ទះសូទ្រនិគមក្លិប ក្នុងលទ្ធផល ២-០ (២៥-២១, ២៥-១៦) នៅកីឡដ្ឋានពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

សម្រាប់ការប្រកួតនៅមណ្ឌលទី២ នៅខេត្តសៀមរាបនេះដែល មានតំណាងសមាគម-ក្លិប-ក្រុមកីឡាបាល់ទះ ចំនួន ១៤ក្រុម ប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ ជាលទ្ធផល សម្រាប់ក្រុមចំណាត់ថ្នាក់ជើងឯក ដល់លេខ៣ ទទួលបានប្រាកើរង្វាន់ រួមមាន៖
- ម្ចាស់ជើងឯក៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ទទួលបានពានរង្វាន់ និងថវិកា ចំនួន ១៥លានរៀល

- ជើងឯករង៖ ក្លិបបាល់ទះសូទ្រនិគមក្លិប ទទួលបានថវិកា ចំនួន ៥លានរៀល

- ចំណាត់ថ្នាក់លេខ៣៖ ស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ចំនួន ២លានរៀល

- ចំណាត់ថ្នាក់លេខ៤៖ ក្លិបកីឡាបាល់ទះ១៦៩ ទទួលបានថវិកា ១លានរៀល។


រំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 season2 នឹងត្រូវប្រកួតចំនួន ៥មណ្ឌលនៅតាមបណ្ដាលខេត្តដើម្បីស្វែងរកក្រុមខ្លាំងដែលជាម្ចាស់ជើងឯកតាមណ្ឌលនិមួយៗ ឡើងមកតតាំងនៅរាជធានីភ្នំពេញ។ ក្នុងនោះមណ្ឌលទាំង ៥ដែលត្រូវប្រកួតនៅតាមបណ្ដាលខេត្តរួមមាន៖
- មណ្ឌលពោធិ៍សាត់ បានរកឃើញម្ចាស់ជើងឯកគឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- មណ្ឌលសៀមរាប បានរកឃើញម្ចាស់ជើងឯកគឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប
- មណ្ឌលកំពង់ចាម ប្រកួតចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥
- មណ្ឌលកណ្ដាល ប្រកួតចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥
- មណ្ឌលកែប ប្រកួតចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៥

កាន់តែពិសេសថែមទៀតននោះសម្រាប់ការប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី២ ឆ្នាំ២០២៥ ក៏មានការផ្សាយជូនទស្សនា តាមរយ:ផេកហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

