កំពង់ស្ពឺ ៖ រថយន្តដឹកអ្នកដំណើរទេសចរណ៍មួយគ្រឿង ខណៈដែលបើកចុះពីលេីខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ក្នុងស្ថានភាពផ្លូវចុះចំណោទ ហ្វ្រាំងមិនជាប់រេចង្កូតទៅបុកដើមឈើ ក្រឡាប់រងរបួសធ្ងន់ស្រាល២២នាក់ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណោទផ្លូវបេតុង ឡេីងទៅ
តំបន់ទេសចរណ៍ ក្រុមហ៊ុនវីរៈប៊ុនថាំ ” ឧទ្យាន បោះ តង់ ” ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុ ក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ ជាប្រភេ ទ រថយ ន្ត ទេសចរណ៍ ម៉ាក M I TSUBISHI ពណ៌ស ពាក់ស្លាក លេ ខ ស្វាយរៀ ង 3A- 2 400 អ្នកបើកបរ មានឈ្មោះ ព្រាប ផល្លី ភេទប្រុស អាយុ ៦ ៣ឆ្នាំ មានទីលំនៅ ក្រុងស្វាយ រៀង ខេត្ត ស្វាយរៀង (រងរបួស ធ្ងន់ ) ។

រថយន្តខាងលើដឹកអ្នកដំណើរមកពីខេត្តស្វាយរៀងចំនួន២៨នាក់ ស្រីចំនួន២០នាក់ ក្នុងដំណើរកម្សាន្ត ខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ លុះគ្រាដែលបើកចុះមកវិញ ដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោទ ហ្វ្រាំងមិនជាប់ រថយន្តកាន់តែលឿន រេចង្កូតបុកដើមឈើ ហើយក្រឡាប់ បណ្តាលឱ្យរងរបួសចំនួន២២នាក់ ស្រីចំនួន១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៥នាក់ ស្រី១នាក់ របួសស្រាលចំនួន៧នាក់ ស្រី៤នាក់ ចំណែក៦នាក់ទៀតមិនមានរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្ត សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.