
ពានរង្វាន់បាល់ទាត់ប្រចាំខេត្តស្វាយរៀង (Svay Rieng Cup) បានបញ្ចប់ការប្រកួតសប្តាហ៍ទី៣ ហើយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅក្នុងនោះឃើញថា ក្រុមកាំភ្លើងធំ រកគ្រាប់បាល់បានច្រើនជាងគេប្រចាំសប្តាហ៍ក្រោយឈ្នះលើក្រុមក្របីព្រៃកោះក្បាន ដោយលទ្ធផល ១៣ទទល់នឹង០ នៅទីលានវិទ្យាល័យស្វាយរំពារ ខេត្តស្វាយរៀង។
លទ្ធផលការប្រកួតសប្តាហ៍ទី៣

សូមជម្រាប់ថាពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ មាន៣៣ក្រុមមកតាមបណ្តាលស្រុក និងក្រុងចូលរួមប្រកួត បែងចែងជា៨ពូល ក្នុង១ពូលមាន៤ក្រុម (ពូល ក,ខ,គ,ឃ,ង,ច,ឆ) ខណៈពូល ជ មាន៥ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល យកក្រុមលេខ២និងលេខ២ក្នុងពូលឡើងទៅវគ្គ១៦ក្រុមចុងក្រោយ រួចបន្តប្រកួតគ្នាដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ម្ចាស់ជើងឯករដូវកាលឆ្នាំ២០២៤ កន្លងទៅគឺបានទៅលើក្រុមក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយយកឈ្នះក្រុម សសយក ក្រុងបាវិត ក្នុងលទ្ធផល ៤ទល់និង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង៕




