ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្រោយចាប់ផ្តើមប្រកួតវគ្គជម្រុះតាមពូលតាំងពីថ្ងៃទី៥ ខែកញ្ញា។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី១ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៖
- ហូឡង់ v អេស្ប៉ាញ
- ក្រូអាត v បារាំង
- ដាណឺម៉ាក ប៉ះ ព័រទុយហ្គាល់
- អ៊ីតាលី v អាល្លឺម៉ង់។
***ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូងនៅឆ្នាំ ២០១៨ ខណ:ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់ រីឯម្ចាស់ជើងឯកឆ្នាំចាស់ ២០២១ គឺក្រុមជម្រើសជាតិបារាំង និងឆ្នាំ ២០២៣ បានទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ៕

