ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក KOJI GYOTOKU នឹងប្រកួតមិត្តភាព​អន្តរជាតិជាមួយ​ក្រុម​ជម្រើសជាតិវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup 2024 នៅថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម ម៉ោង ៧:៣០​នាទីយប់។

មុនប៉ះគ្នាសារព័ត៌មានត្រយង សូមលើកយកប្រវត្តិជួបគ្នា៥ប្រកួតចុក្រោយរវាងក្រុមទាំងពីរ ដូចតទៅ៖

  • ថ្ងៃទី២៦ ខែវិច្ចិការ ឆ្នាំ២០១៦ វៀតណាម ២-១ កម្ពុជា ពានរង្វាន់ AFF Championship
  • នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ កម្ពុជា ១-២ វៀតណាម ពានរង្វាន់ AFC Asian Cup
  • នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វៀតណាម ៥-០ កម្ពុជា ពានរង្វាន់ AFC Asian Cup
  • នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វៀតណាម ៣-១ កម្ពុជា ពានរង្វាន់ AFF Championship
  • នៅថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០២១ វៀតណាម ៤-០ កម្ពុជា ពានរង្វាន់ AFF Championship

ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវៀតណាម គោព្រៃកម្ពុជា ត្រូវបន្តជួបក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៧:០០​នាទីយប់៕

Share.