លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ យកឈ្នះ Taoyuan Falcon ៣សិតទល់នឹង០ (25-22, 25-23, 25-18)។

ខណ:ក្រុមបាល់ទះ Yunlin Mizuno បានទម្លាក់ក្រុមខ្លាំង Pingtung Taipower នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ (25-20, 19-25, 20-25, 25-15, 10-15)។

ដូច្នេះវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ វាងក្រុមបាល់ទះ Win Streak ទល់នឹង Yunlin Mizuno ធ្វើឡើងចំនួន៣ថ្ងៃ ស្មើ៣ប្រកួត ប៉ុន្តែករណីក្រុមណាអាច២ប្រកួតជាប់ៗមុននឹងក្លាយជាម្ចាស់ជើងឯក។

  • នៅថ្ងៃទី២២ ខែមីនា ២០២៥ ម៉ោង៦:០០ល្ងាច
  • នៅថ្ងៃទី២៣ ខែមីនា ២០២៥ ម៉ោង៦:០០ល្ងាច
  • នៅថ្ងៃទី២៤ ខែមីនា ២០២៥ ម៉ោង៦:០០ល្ងាច៕
Share.