សិល្បៈជាតិ៖ តាមរយៈនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបង្ហាញឱ្យដឹងថា ផលិតករភាពយន្តកម្ពុជាបានដាក់តាំងបង្ហាញស្នាដៃភាពយន្តល្បីៗរបស់ខ្លួននៅក្នុងស្តង់ពិព័រណ៍ ក្នុងកម្មវិធីទីផ្សារភាពយន្តទីក្រុងហុងកុង តាមរយៈមហោស្រព HongKong Filmart 2025។

មហោស្រព HongKong Filmart 2025 ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រួមជាមួយក្រុមហ៊ុន Westec Media , ផលិតកម្ម Tiny Film , ផលិតកម្ម LD Pictures បានចូលរួមពិព័រណ៍ទីផ្សារភាពយន្តទីក្រុងហុងកុង។

សូមជម្រាបនៅក្នុងពិព័រណ៍ទីផ្សារភាពយន្តហុងកុងនេះ គឺជាទីកន្លែងជួបជុំអ្នកដែលប្រកបរបរក្នុងវិស័យភាពយន្ត ដើម្បីផ្សព្វផ្សាយពីផលិតផលស្នាដៃភាពយន្ត ការលក់ដូរស្នាដៃភាពយន្ត ការសហការផលិត និងការផ្សព្វផ្សាយពីទីកន្លែងថតភាពយន្ត ជាដើម៕

Share.